រំលងទៅមាតិកាចម្បងស្ថានភាពរស់នៅរបស់ពលរដ្ឋ ក្រោយកំណើនខ្លាំងនៃជនជាតិចិន នៅខេត្តព្រះសីហនុ
កំណើនខ្លាំងនៃចំនួនជនជាតិចិននៅខេត្តព្រះសីហនុ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យតម្លៃអចលនទ្រព្យ ឡើងថ្លៃ យ៉ាងគំហុក។ ពលរដ្ឋខ្លះដែលមានដីធ្លី ឬ ផ្ទះសម្បែងនៅទីនោះសប្បាយរីករាយ នៅពេលពួកគាត់អាចជួលទ្រព្យ សម្បត្តិ ទាំងនោះទៅឲ្យជនជាតិចិនបានថ្លៃ។ ប៉ុន្តែទន្ទឹមនឹងផលចំណេញទាំងនោះ ពលរដ្ឋក្រីក្រជាច្រើនដែលប្រកបរបរក្នុងខេត្តនេះ កំពុងប្រឈមនឹងការបាត់បង់សិទ្ធិលំនៅស្ថានសមរម្យ។