រំលងទៅមាតិកាចម្បងក្រុមសហជីព និងអង្គការប្រកាន់ជំហរគាំទ្រកូដករណាហ្គាវើលដ៍
ក្រុមអង្គការ សមាគម និងសហជីពមួយចំនួនបានរៀបចំសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃទី ២៨ កញ្ញានេះ ដើម្បីបង្ហាញជំហរគាំទ្រសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិតលើដំណោះស្រាយករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ (Nagaworld)។
ក្រុមអង្គការ សមាគម និងសហជីពទាំងនោះ មានជាអាទិ៍ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសង់ត្រាល់ (CENTRAL) សហភាពការងារកម្ពុជា សហព័ន្ធសហជីពកម្ពុជា និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។
ក្រុមអង្គការ សមាគម និងសហជីពទាំងនេះលើកឡើងស្របគ្នាថា ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺជារូបភាពនៃការរើសអើងសហជីពនៅកន្លែងការងារ ហើយការតវ៉ារបស់ក្រុមកូដករជាហូរហែមកនោះ គឺជាការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់។
»» Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia
»» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #ខ្មែរ