ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​ឡើងមក​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ​

​ពលរដ្ឋ​តាម​បណ្ដា​ខេត្ត ឡើងមក​កម្សាន្ត​នៅក្នុង​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ ក្រោយ​រដ្ឋាភិបាល​ផ្អាក​រៀបចំ​ពិធី​នេះ អស់​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា ដោយ​លើក​ហេតុផល​ថា ដោយសារ​ផល​លំបាក​របស់​សង្គម​បង្កឡើង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​គ្រោះទឹកជំនន់​។ ស្របពេល​ពលរដ្ឋ​សាទរ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ឡើងវិញ​នៅ​ឆ្នាំនេះ ប៉ុន្តែ ពួកគាត់​មួយចំនួន ចង់ឃើញ​រដ្ឋាភិបាលរឹតបន្តឹង​ការលក់​គ្រឿង​ស្រវឹង ជាពិសេស​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ស្រា​បៀ​រលើ​ផ្ទាំង​ប៉ាណូ​នៅតាម​ដង​ផ្លួ​វ ដោយ​ជំនួស​មកវិញ នូវ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​សំខាន់ៗ ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​របស់​ជាតិ​។​