រំលងទៅមាតិកាចម្បងគ្រួសារអ្នកជាប់ឃុំ ស្នើស្ថានទូតអាមេរិកជួយអន្តរាគមន៍ ដោះលែងសាច់ញាតិកំពុងជាប់ឃុំ
ក្រុមគ្រួសារអ្នកជាប់ឃុំនយោបាយនាំគ្នាចេញតវ៉ានៅថ្ងៃទី២៨ ឧសភានេះ និងដាក់ញតិជូនស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ និងសកម្មជនសង្គមឱ្យមានសេរីភាពឡើងវិញ។ សកម្មភាពរបស់គ្រួសារអ្នកជាប់ឃុំនយោបាយនេះ ធ្វើឡើងបន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះនៅក្នុងពន្ធនាគារ។