រំលងទៅមាតិកាចម្បងក្រុមមេដឹកនាំសហជីព ប្រកាសមិនចូលរួមកិច្ចប្រជុំកែប្រែច្បាប់ការងារ
មេដឹកនាំសហជីពមួយចំនួន៦ សម្រេចរួមគ្នា ធ្វើពហិការ មិនចូលរួមកិច្ចប្រជុំជាមួយក្រសួងការងារ ស្ដីពីការកែប្រែច្បាប់ការងារ ត្រង់មាត្រា ១៤៤ និង១៦២ នៅថ្ងៃស្អែកទី១៥ កញ្ញា ដោយសារតែពួកគេយល់ថា វិសោធនកម្មច្បាប់នេះ ធ្វើឲ្យបាត់ផលប្រយោជន៍កម្មករវេនយប់ ។ ពួកគេស្នើឲ្យដល់រដ្ឋាភិបាលពិចារណាឡើងវិញ ដោយរក្សាទុកមាត្រាទាំងពីរនេះ ឲ្យនៅដដែល ដើម្បីបានជាប្រយោជន៍កម្មករ។