រំលងទៅមាតិកាចម្បងអង្គការសហប្រជាជាតិ និងអាមេរិកបារម្ភពីស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា
អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក សម្ដែងក្ដីព្រួយបារម្ភចំពោះស្ថាន ភាពនយោបាយ នៅប្រទេសកម្ពុជា ហើយស្នើឲ្យអ្នកនយោបាយខ្មែរសន្ទនាគ្នាដោយសន្តិវិធី។
ការិយាល័យអ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យដឹងថា លោក អង់តូនីញូ ហ្គុតេរេស អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានតាមដានស្ថានភាពវិវឌ្ឍន៍នៅប្រទេសកម្ពុជា យ៉ាងដិតដល់ទាក់ទងនឹងការប្រកាសវិលត្រឡប់មកវិញ របស់ លោក សម រង្ស៊ី និងមេដឹកនាំ ផ្សេងទៀតនៃគណបក្សប្រឆាំង។