វីដេអូ

អាជ្ញាធរ​ខេត្ត​តាកែវរារាំងព្រះសង្ឃ និងយុវជនក្នុងការផ្សព្វផ្សាយ​បុណ្យបណ្ឌិត កែម ឡី

2020-07-09

សមត្ថកិច្ច​ខេត្ត​តាកែវ បាន​ព្យាយាម រារាំង​ព្រះសង្ឃ​ និង​យុវជន​​មិន​ឱ្យ​ផ្សព្វផ្សាយ​ពិធី​បុណ្យ​រំលឹក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដូចជា ការ​ចែក​សៀវភៅ វត្ថុ​អនុស្សាវរីយ៍​។ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​អ្នក​បើក​រ៉ឺម៉ក​ម្នាក់​ជា​អ្នក​ដឹក​ឥវ៉ាន់​របស់​ក្រុម​យុវជន​ទៅ​សួរ​នាំ​ផង​ដែរ​។ ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ករណី​នេះ ថា​សកម្មភាព​ក្រុម​អាជ្ញាធរ​ជា​ការ​រឹតត្បិត​សេរីភាព​សំដែង​មតិ​​របស់​ពលរដ្ឋ។