វីដេអូ
មនុស្សស្លាប់និងរបួស៣១ នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នា
2019-10-02
កម្មកររោងចក្រកាត់ដេរចំនួន២៦ នាក់នៅខេត្តកំពត រងរបួសធ្ងន់ និង របួសស្រាល ដោយ សារហេតុការណ៍ក្រឡាប់រថយន្ត នៅព្រឹកថ្ងៃទី០២ តុលា ពេលកម្មករទាំងនោះ កំពុងធ្វើ ដំណើរទៅធ្វើការរោងចក្រ នៅឯខេត្តកំពង់ស្ពឺ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា កម្មករចំនួន២៦នាក់នោះ រងរបួសដោយសាររថយន្តដឹកកម្មករម៉ាកសាំងយ៉ុង បែកកង់រ៉េចង្កូត បណ្ដាលឲ្យក្រឡាប់ នៅលើបណ្ដោយផ្លូវជាតិលេខ៤១ ក្នុងភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត នៅវេលាម៉ោង៦ កន្លះ ព្រឹក។
ពាក្យគន្លឹះ
traffic accident
twenty six people injured
kampong speu province
garment workers