បញ្ហា​ប្រឈម និង​ការ​ឆ្លើយតប​របស់​យុវជន ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩

ថ្ងៃនេះ ពិភព​លោក​កំពុង​ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ​ ១២ សីហា ដោយ​ផ្ដោត​ទៅ​លើ​បញ្ហា​ប្រឈម​ និង​ការ​ឆ្លើយ​តប​របស់​យុវជន​ ទៅ​នឹង​ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ តើ​យុវជន​នៅ​កម្ពុជា​ ជួប​បញ្ហា​អ្វីខ្លះ​ក្នុង​ស្ថានភាព​នេះ? លោក មួង ណារ៉េត សម្ភាស​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កញ្ញា លី ស្រីស្រស់ និង​អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញាវន្ត​កម្ពុជា​ លោក គៀន ពន្លក ជុំវិញបញ្ហានេះ៖