រំលងទៅមាតិកាចម្បងពលរដ្ឋនិយមលេងបាតម្សៅនិងជះទឹកដាក់គ្នាក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ
ដូចពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងទៀតដែរ ពលរដ្ឋនៅក្រុងតាខ្មៅ និងនៅស្រុកស្អាង ខេត្តកណ្ដាល និយមលេងបាតម្សៅ និងជះទឹកដាក់គ្នា ក្នុងពិធីចូលឆ្នាំថ្មី ជាជាងការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ។ ពួកគាត់លើកឡើងថា ការនិយមលេងជះទឹកច្រើន ដោយសារតែអាកាសធាតុកាន់តែក្ដៅ ប៉ុន្តែពួកគាត់ថា មិនបានបំភ្លេចល្បែងប្រជាប្រិយរបស់ខ្លួននោះទេ។