សម្ភាសន៍អ្នកស្រី មូរ សុខហួរ អំពីគម្រោងលោក សម រង្ស៊ី នៅប្រទេសកាណាដា និងអាមេរិក

លោក សម រង្ស៊ី ប្រធាន​ស្តីទីគណបក្សសង្គ្រោះជាតិ បំពេញ​ទស្សនកិច្ច​ នៅ​សហរដ្ឋអាមេរិក​ និង​ប្រទេស​កាណាដា ដើម្បី​ធ្វើ​នយោបាយ​ការទូត​ និង​ជួប​សកម្មជន​របស់​លោក។ លោក សម រង្ស៊ី គ្រោងប្រាប់​ផ្ទាល់​មាត់​ទៅ សមាជិកសភា និង​មន្ត្រី​អាមេរិក អំពើ​អំពើ​រំលោភសិទ្ធិមនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថាន ដីធ្លី និង អ្នកធ្វើ​កិច្ចការ​ព្រំដែន​ដែល​របប​ក្រុងភ្នំពេញ​បាន​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ដាក់​ពន្ធនាគារ។ លោក សេក បណ្ឌិត សម្ភាស អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អំពី​រឿង​នេះ​ដូចតទៅ៖