រំលងទៅមាតិកាចម្បងកូដករណាហ្គាវើលដ៍បង្ហាញពីទុក្ខលំបាកគរដូចភ្នំ ក្រោយគ្មានដំណោះស្រាយការងារ
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ២០នាក់ នៅថ្ងៃទី២៤ ខែឧសភា បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ទាមទារឱ្យថៅកែបនល្បែងកាស៊ីណូណាហ្គាវើលដ៍ និងក្រសួងការងារដោះស្រាយបញ្ចប់វិវាទការងារឱ្យកម្មករ ដើម្បីអាចឱ្យពួកគាត់មានលទ្ធភាពរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពួកគាត់នាំគ្នាសរសេរពីទុក្ខលំបាករបស់ពួកគាត់បិតនៅលើដុំថ្មដែលតំណាងឱ្យភ្នំ។ ពួកគាត់សរសេរថា គ្មានប្រាក់សម្រាប់ព្យាបាលជំងឺ គ្មានអាហារហូបចុកគ្រប់គ្រាន់ ដែលធ្វើឱ្យពួកគាត់បង្ខំចិត្តខ្ចីលុយធនាគារ និងកូនៗរបស់កូដករខ្លះទៀតបានបោះបង់ការសិក្សាដោយឪពុកម្ដាយគ្មានលទ្ធភាពបញ្ជូនពួកគាត់ទៅសាលារៀន។