វីដេអូ
សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យអូស្ត្រាលីដាក់សម្ពាធលើវៀតណាម ដែលរំលោភសិទ្ធិមនុស្សខ្មែរក្រោម
2024-08-03
អង្គការសិទ្ធិមនុស្សអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិពលរដ្ឋ ក្នុងនោះក៏មានជនជាតិដើមខ្មែរក្រោម ដែលត្រូវបានវៀតណាមកំពុងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តសព្វថ្ងៃនេះ។ ក្ដីរំពឹងធ្វើឡើងក្រោយពេលអង្គការសិទ្ធិមនុស្សអន្តរជាតិបានអន្តរាគមន៍ទៅអូស្ត្រាលីឲ្យដាក់គំនាបឲ្យវៀតណាមគោរពសិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំសន្ទនាប្រចាំឆ្នាំ ស្ដីពីសិទ្ធិមនុស្សរវាងអូស្ត្រាលីនិងវៀតណាម។