វីដេអូ

អាជ្ញាធរ «ដើរបោះបង្គោលប៉ះពាល់ដី និងផ្ទះពលរដ្ឋ ដោយមិនចរចាផ្ដល់សំណងជាមុន»

2024-08-13

ពលរដ្ឋរស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចោទអាជ្ញាធរ និងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី ថាមិនផ្ដល់ដំណឹងពីការផ្តល់សំណងជាមុន ពាក់ព័ន្ធនឹងគម្រោងជីកប្រឡាយ៨៨ ដែលកំពុងធ្វើឱ្យប៉ះពាល់ដីស្រែ ដីភូមិ និងផ្ទះពួកគាត់។ ពលរដ្ឋបញ្ជាក់ថា គម្រោងជីកប្រឡាយបញ្ចៀសទឹកជំនន់កុំឱ្យលិចព្រលានយន្តហោះ កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋចំនួន៤ឃុំ រួមមាន ឃុំកណ្ដោប ឃុំអំពៅព្រៃ ឃុំព្រែកស្លែង និងឃុំបឹងខ្យាង។ ក្នុងចំណោមនោះ មានពលរដ្ឋខ្លះ កំពុងរងគ្រោះផ្ទួនៗ ដោយសារត្រូវបាត់បង់ដីស្រែទៅក្រុមហ៊ុនសាងសង់ព្រលានយន្តហោះ មិនទាន់ទទួលបានដំណោះស្រាយ ហើយនៅពេលនេះត្រូវរងផលប៉ះពាល់ពីគម្រោងជីកពង្រីកប្រឡាយ នេះថែមទៀត។