វេទិកាអាស៊ីសេរី៖ ផលវិបាករបស់កម្មករទាំងក្នុង និងក្រៅប្រព័ន្ធ អំឡុងវិបត្តិជំងឺកូវីដ ១៩

របប​លោក ហ៊ុន សែន អះអាង​ថា​បាន​បញ្ចេញ​កញ្ចប់​ថវិកា​រាប់​សិប​លាន​ដុល្លារ ដើម្បី ជួយ​ដោះ​ទ័ល​អ្នក​ក្រីក្រ និង​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ ក្នុង​ស្ថានភាព​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ ពលរដ្ឋ​ច្រើន​ណាស់ ត្រូវ​បាន​រដ្ឋាភិបាល​មើល​រំលង។ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រង​ផលប៉ះពាល់​ខ្លាំង​ជាង​គេ ដោយ​សារ​ពួក​គាត់ បាត់បង់ មុខរបរ ឬ​ការងារ ហើយ​ត្រូវ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។ ចំណែក​កម្មករ​រោងចក្រ​វិញ ក៏​ជួប​បញ្ហា​លំបាក​ខាង​ជីវភាព​ណាស់​ដែរ ដោយ​សារ​តែ រោង​ចក្រ​បិទ ឬព្យួរ និង​បាត់​ឱកាស​ការងារ ហើយ​ជំពាក់​បំណុល​ធនាគារ​ថែម​ទៀត។ រីឯ​ប្រាក់​ឈ្នួល​វិញ​ ក៏​មិន​ត្រូវ​បាន​ដំឡើង​ ឲ្យ​សមស្រប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្ដែង។ សូម​លោក​អ្នក​នាង​ទស្សនា​កិច្ចពិភាក្សា​អំពីរឿងនេះដូចតទៅ៖