លោក ឡុង រី ពន្យល់ពីមូលហេតុដែលឲ្យលោក ហ៊ុន សែន និយាយពេលលួចចូលអង្គប្រជុំ

កាល​ពី​ពេលថ្មីៗ​នេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​លប​លួច​ចូល​ស្តាប់​កិច្ចប្រជុំ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ហើយ​បាន​សារភាព​ជា​សាធារណៈ​ជា​លើក​ដំបូង​ថា លោក​ធ្លាប់​តែ​លួច​ចូល​ស្តាប់​គេ​បែបនេះ ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ។ តើ​ហេតុអ្វី បាន​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ឡុង រី ដែល​ដឹកនាំ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​ហ្សូម​ នៅ​តែ​អនុញ្ញាត​ឲ្យ​លោក​ហ៊ុន សែន និយាយ​ក្នុង​អង្គប្រជុំ? លោក ជុន ច័ន្ទបុត្រ សម្ភាស​លោក ឡុង រី ជុំវិញរឿងនេះ៖