តើមេរៀនអ្វីខ្លះដែលប្រជាពលរដ្ឋត្រូវចងចាំ ពីទង្វើរបស់រដ្ឋាភិបាលចំពោះមុខវិបត្តិកូវីដ១៩?

ជំងឺកូវីដ១៩ ឆ្លង​រាលដាល​ខ្លាំង​នៅ​កម្ពុជា​តាំង​ពី​ថ្ងៃទី២០ ខែកុម្ភៈ។ ជំងឺ​នេះ​សម្លាប់​មនុស្ស​ជិត​២០០នាក់​រួច​ទៅ​ហើយ​គិត​ត្រឹម​ចុង​ ខែឧសភា។ របបក្រុង​ភ្នំពេញ​បាន​ដាក់​ចេញ​នូវ​វិធានការណ៍​មួយ​ចំនួន​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នេះ​ ដូច​ជា​បិទ​ខ្ទប់ហាម​មិនឱ្យ​ពលរដ្ឋ​ចល័ត​ពី​កន្លែងមួយទៅកន្លែងមួយ សន្យាផ្ដល់​ជំនួយ​ស្បៀង​អាហារ​​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត​ និង​​បង្កើនការ​ចាក់​វ៉ាក់សាំង​ជាដើម។ តើ​មេរៀន​អ្វីខ្លះ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ចងចាំ​ ពី​ទង្វើ​របស់​រដ្ឋាភិបាល​ចំពោះ​មុខ​វិបត្តិ​កូវីដ១៩? លោក ជុន ច័ន្ទបុត្រ សូមជូនបទវិភាគមួយអំពីរឿងនេះ៖