វីដេអូ

មេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ ទទួលពាន់រង្វាន់អន្តរជាតិជាលើកទីពីរខាងការពារសិទ្ធិការងារ

2024-04-20

មេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឈ្នះពានរង្វាន់អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ២០២៤ ពីរដ្ឋាភិបាលស៊ុយអែត (Sweden) បើទោះបីជាកញ្ញា កំពុងជាប់ឃុំក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ «ញុះញង់» ដោយសារការតវ៉ាទាមទាររកដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ ក្រុមកូដករណាហ្គាវើលដ៍ ចាត់ទុកថា ការផ្តល់ពានរង្វាន់ដល់មេដឹកនាំសហជីពរបស់ពួកគាត់នេះ គឺជាការលើកទឹកចិត្ត និងបង្ហាញពីភាពស្អាតស្អំរបស់ កញ្ញា ឈឹម ស៊ីថរ។