របប​ក្រុងភ្នំពេញ​ ប្រកាស​​ពី​វិធានការ ​​​​​​​បណ្ដាល​​មក​ពី​ ជំងឺ​ Covid-19​ និង​ EBA

លោក​ហ៊ុន សែន​ សម្រេច​​ផ្អាក​​ការ​​យក​​ពន្ធ​​អាជីវកម្ម​​លើ​​សណ្ឋាគារ​​ ផ្ទះ​​សំណាក់​​ រយៈ​ពេល​ ៤ខែ​ និង​​មិន​យក​​ពន្ធ​​ចំពោះ​​រោងចក្រ​ ដែល​​រង​ផល​ប៉ះពាល់​ពី​ការ​ខ្វះ​វត្ថុធាតុ​ដើម និង​បញ្ហា​EBA​ ពី៦​ខែ​ទៅ​ ១ឆ្នាំ។​ ទន្ទឹម​​នោះ​ កម្មករ​​រោងចក្រ​​នឹង​​ទទួល​​បាន​​ប្រាក់​ឈ្នួល​ ៦០​ភាគរយ​ ​រយៈ​ពេល​​៦ខែ​ ខណៈ​​អ្នក​ជំនាញ​​ថា​ វិធានការ​​ទាំង​នេះ​ ធ្វើ​​ឲ្យ​​បាត់​ប្រយោជន៍​​ជាតិ​ និង​មិន​មាន​​និរន្តរភាព​​យូរ​អង្វែង។