រំលងទៅមាតិកាចម្បងជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចផ្ទះពលរដ្ឋជិត ១ពាន់គ្រួសារ នៅខេត្តកណ្តាលនិងក្រុងភ្នំពេញ
ជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចផ្ទះសម្បែងពលរដ្ឋជិត ១ពាន់គ្រួសារដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ រីឯអាជ្ញាធរក្រុងភ្នំពេញ បានបញ្ជូនកម្លាំងសមត្ថកិច្ចជាច្រើននាក់ ជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋចាប់តាំងពីថ្ងៃទី១៣ មករាមក ដល់ពេលនេះទឹកមិនទាន់ស្រកនៅឡើយ។ អាជ្ញាធរ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ស្របពេលដែលមានលំនៅឋានពលរដ្ឋខ្លះ បានបាក់ស្រុតចូលស្ទឹង ខូចខាតទ្រព្យសម្បត្តិ៕