រំលងទៅមាតិកាចម្បងការវិវត្តន៍ចុងក្រោយ នៃស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក
ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា មិនថមថយនោះទេ។ ចំនួនអ្នកឆ្លង និងអ្នកស្លាប់ក៏នៅតែច្រើន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរនៅតែខ្វះព័ត៌មានជាក់លាក់អំពីស្ថានភាពជំងឺ និងវិធីការពារខ្លួន។
មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរដ្ឋាភិបាល ជារឿយៗ ធ្វើឲ្យមានការភាន់ច្រឡំ រឿងជំងឺកូវីដ១៩ នេះ។ ដូចជាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រឱសថបុរាណចិន ថាអាចលេបការពារជំងឺនេះបានជាដើម។ ប៉ុន្តែមន្រ្តីសុខាភិបាល យល់ផ្ទុយពីនេះ។ ឯប្រព័ន្ធផ្សព្វផ្សាយ ផ្តល់ដំណឹងមិនច្បាស់លាស់ ដែលនាំឲ្យមានការភាន់ច្រឡំនេះដែរ។
តើមូលហេតុអ្វីបណ្តាលនាំឲ្យមានបញ្ហាទាំងអស់នេះកើតឡើង?
លោក មួង ណារ៉េត សម្ភាសឱសថការីពីប្រទេសអូស្ត្រាលី លោក លឹម សួរ អំពីរឿងនេះ៖
សេចក្តីបញ្ជាក់៖
• លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតាមប្រព័ន្ធវីដេអូ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២១ កិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩។
• អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ឌឌីន ថ្លែងតាមទូរទស្សន៍បាយ័ន កាលពីថ្ងៃទី ២៤ ខែ មិថុនា ថាគ្មានឱសថណា អាចការពារ ឬព្យាបាលជំងឺកូវីដ-១៩។
• អ្នកស្រី ឱ វណ្ឌឌីន ថ្លែងនៅថ្ងៃទី ២០ ខែ កក្កដា គាំទ្រថ្នាំបុរាណចិន ដែលអាចជួយសម្រាលអាការអ្នកជំងឺកូវីដ-១៩។