វីដេអូ
បណ្ឌិត មាស នី ចង់ឃើញរដ្ឋាភិបាលពង្រឹងវិន័យអប់រំ ជាជាងប្រើកម្លាំងសមត្ថកិច្ចបំភ័យសិស្សានុសិស្ស
2022-12-06
អ្នកសិក្សាស្រាវជ្រាវ បណ្ឌិត មាស នី សង្កេតឃើញថារដ្ឋាភិបាលកម្ពុជាប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចច្រើន រួមទាំងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយផង សម្រាប់រៀបចំសណ្ដាប់ធ្នាប់នៅពេលប្រឡង។ បណ្ឌិត មាស នី យល់ថាការដាក់កងកម្លាំងមានសមត្ថកិច្ចច្រើន នៅតាមមណ្ឌលប្រឡងបែបនេះ ហាក់ចង់បន្លាច ឬបំភ័យ ដល់អ្នកប្រឡង ឲ្យមានវិន័យក្នុងពេលប្រឡង។ បណ្ឌិត មាស នី ចង់ឃើញក្រសួងអប់រំ និងសិស្សានុសិស្ស ពង្រឹងគុណតម្លៃ និងវិន័យខ្លួនឯង ដើម្បីឲ្យការប្រឡងមានប្រសិទ្ធិភាព ប្រសើរជាងការប្រឡងមួយដែលដំណើរការទៅដោយរលូន ដោយសារវត្តមានកងកម្លាំងមានសមត្ថកិច្ច នៅយាមតាមមណ្ឌលប្រឡង៕ សូមស្ដាប់ការលើកឡើងរបស់បណ្ឌិត មាស នី ជុំវិញបញ្ហានេះ៖