វីដេអូ

ធម្មយាត្រាដឹកនាំដោយសមាគមគ្រូបង្រៀនឯករាជ្យចាប់ផ្ដើមដោយអ្នកចូលរួមកុះករ

2023-02-01

គណៈកម្មការ​រៀប​ចំ​ធម្មយាត្រា​ដែល​ដឹក​នាំ​ដោយ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ថ្ងៃ​ដំបូង​របស់​ខ្លួន​ហើយ នៅ​ថ្ងៃ​ទី១ កុម្ភៈ​នេះ ដោយ​មាន​អ្នក ចូល​រួម​យ៉ាង​ច្រើន​កុះករ។ នេះ​ជា​ធម្មយាត្រា​ដែល​ស្ថិត​ក្រោម​ការ​រិតត្បិត​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ ដោយ​កំណត់​ត្រឹម​អ្នក​ចូល​រួម​ត្រឹម ៥០​នាក់។ ក្បួន​ដង្ហែ​នេះ មាន​រយៈ​ពេល ២ថ្ងៃ​ ចាប់​ពី​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​វត្តភ្នំ ឆ្ពោះ​ទៅ​ខេត្ត​ពោធិ៍សាត់ នៅ​រូប​សំណាក​លោកតា ឃ្លាំងមឿង​ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម។ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​អំពាវនាវ​ដល់​អ្នក​ចូល​រួម​ហែ​ក្បួន​រក្សា​សណ្ដាប់​ធ្នាប់ និង​ប្រកាន់​សីលធម៌ ដោយ​ជៀស​វាង​សម្ដី​អសុរោះ ​និង​ហិង្សា​ណា​មួយ​ឡើយ។ អ្នក​ស្រី​គូស​បញ្ជាក់​ថា សីលធម៌​សង្គម​កំពុង​ធ្លាប់​ចុះ ​សូម្បី​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ បាន​ប្រើ​សម្ដី​អសុរោះ​ជា​សាធារណៈ​ទៀត​ផង៕ #RFAKhmer #Cambodia # #PhnomPenh #Pursat #RongChhun #OukChhayavy #វិទ្យុអាស៊ីសេរី​ #កម្ពុជា #ភ្នំពេញ #ពោធិ៍សាត់ #រ៉ុងឈុន #អ៊ុកឆាយ៉ាវី