ទស្សនៈលោក សម រង្ស៊ី និងអ្នកវិភាគ អំពី​ព្រឹត្តិការណ៍​ធំៗចំនួន ៤ នៅចុងឆ្នាំ២០២១

នៅ​ចុង​ឆ្នាំ ២០២១ មាន​ព្រឹត្តិការណ៍​ធំៗ​មួយ​ចំនួន​កើត​ឡើង​បន្ត​បន្ទាប់​គ្នា​ ដែល​អាច​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា​។ នោះគឺ៖ •      ការ​ប្រកាស​របស់​លោក កឹម សុខា ថា "កឹម សុខា សម រង្ស៊ី លែងជាមនុស្សតែមួយ" •      ការ​បញ្ចេញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ទៅ​ថ្ងៃ​មុខ ដែល​ជា​កូន​ប្រុស​របស់​ លោក ហ៊ុន សែន •      គម្រោង​បញ្ចេញ​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ថ្មី​ ដែល​ជា​កូនចៅ​របស់​មេដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ •      ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​យោធា​ពី​សហរដ្ឋអាមេរិក ទៅ​លើ​កម្ពុជា​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក តើអ្នកវិភាគ និងអ្នកនយោបាយ មាន​ទស្សនៈ​បែប​ណា​ជុំវិញ​ការវិវត្តន៍​ថ្មី​នេះ? វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី៖ ១. លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ២. លោក សេង សារី អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម