រំលងទៅមាតិកាចម្បងសម្ភាសលោកសម រង្ស៊ី ជុំវិញវិធានការលោក ហ៊ុន សែន ជួយស្តារសេដ្ឋកិច្ច
ជំងឺឆ្លងកូវីត១៩ បូកនិងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើអោយប៉ះពាល់ដល់ សេដ្ឋកិច្ចកម្ពុជា។ រោងចក្រមួយចំនួននឹងបិទទ្វារ កម្មករនឹងអត់ការងារធ្វើ។ វិស័យទេសចរណ៍ នឹងធ្លាក់ចុះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ទល់នឹងស្ថានភាពនេះ។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ មាន ទស្សនៈ ផ្សេងៗគ្នា ចំពោះវិធានការស្តារសេដ្ឋកិច្ចកម្ពុជារបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។