វីដេអូ

កម្ពុជាចង់ឱ្យឥណ្ឌាជួយផ្សព្វផ្សាយរឿងល្អប្រាប់ពិភពលោកដើម្បីទាក់ទាញទេសចរ

2024-11-03

អ្នកវិភាគលើកឡើងថា កម្ពុជាគួរតែបោសសម្អាតឧក្រិដ្ឋកម្មចាប់ជំរិត និងឆបោកតាមអនឡាញជាមុនសិន មុននឹងពឹងបរទេស និងវិស័យឯកជនឱ្យជួយផ្សព្វផ្សាយពីរឿងល្អរបស់កម្ពុជា ប្រាប់ទៅពិភពលោក។ ក្រសួងទេសចរណ៍ បានស្នើដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងវិស័យឯកជននៃប្រទេសទាំងពីរ ឱ្យជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់កម្ពុជា ពាក់ព័ន្ធនឹងកត្តាសន្តិសុខ វប្បធម៌ និងសក្ដានុពលទេសចរណ៍ ដល់ភ្ញៀវជនជាតិឥណ្ឌា និងភ្ញៀវអន្តរជាតិដទៃ៕