វីដេអូ

កម្មករ​​រោងចក្រ​ ហ៊ឹង ជីង ​ដាក់​វេន​គ្នា​ដេក​យាម​មុខ​រោងចក្រទាមទារ​បើក​ប្រាក់​​ឈ្នួល

2019-10-09

កម្មកររោងចក្រ ហ៊ឹង ជីង នៅខណ្ឌមានជ័យ ជាង១០០នាក់ បណ្ដាក់វេនគ្នា ដេកយាមមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែ បើកប្រាក់ ឈ្នួល និងប្រាក់រំលឹកអតីតភាព។ កម្មករម្នាក់ប្រាប់ថា កម្មករ បានលើកគ្នាទៅតវ៉ានៅមុខក្រសួងការងារ កាលពីថ្ងៃទី០៨ តុលា តែមិនទាន់មាន ដំណោះស្រាយទេ ទើបក្រុមកម្មករបន្តនាំគ្នា បោះតង់ដេកមុខរោងចក្របន្តទៀត។ កម្មការិនីរូបនេះ ថាកម្មករទាមទារ២ ចំណុច គឺប្រាក់ឈ្នួលប្រចាំខែ ដែលកម្មករខកខានបើកចំនួន២ខែ គឺខែសីហា និងខែកញ្ញា និង ទាមទារប្រាក់រំលឹកអតីតភាព ដែលច្បាប់តម្រូវបើកឲ្យរាល់៦ខែម្ដង។