ក្រុមហ៊ុន​ឧកញ៉ា ឃុន ​សៀ​ ចាក់​ខ្សាច់​រាប់​តោន​ចូល​ទន្លេ នៅ​តំបន់​អរិយក្សត្រ

រដ្ឋាភិបាល​លោក ​ហ៊ុន ​សែន​ បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា​ ឃុន​ សៀ ​បូម​ខ្សាច់​ចាក់​លុប​ដីដុះ​តាម​ដង​ទន្លេមេគង្គ ​ និង​ពង្រីក​ចូល​​ទន្លេមេគង្គ​ ​នៅ​តំបន់​​អរិយក្សត្រ ​ជិត​១រយ ​​ហិកតារ​​ ឋិត​នៅ​ទល់មុខ​កោះ​នរា​ និង​កោះ​ពេជ្រ។ សកម្មជន​បរិស្ថាន​ សោក​ស្តាយ​ចំពោះ​ការ​ បន្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​លុប​ទន្លេ​មេគង្គ​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​គម្រោង​ទាំងនេះ ​អាច​បង្ក​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​ថែមទៀត។