វីដេអូ
លោក គឹម សុខ៖ លោក ហ៊ុន សែន ហៅមន្ត្រីបក្សប្រឆាំងឲ្យចូលស្រុក ដើម្បីបំបាត់ឧបសគ្គ
2023-01-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ កំពុងភៀសខ្លួននៅអាមេរិក ឱ្យវិលចូលស្រុកវិញ។ អ្នកវិភាគលោក គឹម សុខ មើលឃើញថា អ្វីដែលលោក ហ៊ុន សែន ធ្វើនៅពេលនេះ គឺជាយុទ្ធសាស្ត្រគោះ និងកៀងឲ្យអ្នកនយោបាយប្រឆាំងឲ្យចូលស្រុក បន្ទាប់មកបំបាក់អ្នកនយោបាយរូបនោះតាម ក្រោយ ដើម្បីកុំឲ្យក្លាយជាឧបសគ្គសម្រាប់បក្សកាន់អំណាច ទៅថ្ងៃក្រោយ៕ លោក មាន ឫទ្ធិ សម្ភាសអ្នកវិភាគលោក គឹម សុខ ជុំវិញបញ្ហានេះ៖