ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ​ព្រួយ​បារម្ភ​ពី​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង និង​ប៉ះពាល់​ជីវភាព​រស់​នៅ

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្រុង​តាខ្មៅ​បារម្ភ​ពី​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង​ហើយ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ។ ក្ដី​បារម្ភ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ធនធាន​ទឹក​ប្រកាស​អោយ​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ស្ទឹង​ព្រែក​ត្នោត​នៅ​ខេត្ត​កំពង់​ស្ពឺ​បង្កើន​ការ​ប្រុងប្រយ័ត្ន ព្រោះ​ក្រសួង​បាន​ទ្វារ​ទឹក​ទំនប់​៧​មករា។មក​ទល់​ពេល​នេះ​ពលរដ្ឋ​ដែល​រស់​នៅ​ខាង​ក្រោម​មាន​ដូច​ជា​តំបន់​ព្រែក​ហូរ​ឃុំ​ក្របៅ​ក្រុង​តាខ្មៅ​និង​ស្រុក​កណ្ដាល​ស្ទឹង​ជា​ដើម​ទឹក​បាន​ជន់​លិច​បណ្ដើរ​ៗ​ហើយ។ពលរដ្ឋ​បាន​អោយ​ដឹង​ថា សន្ទុះ​ទឹក​បាន​ហក់​ឡើង​ខ្លាំង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ៕