រំលងទៅមាតិកាចម្បងសម្រង់សម្តីសំខាន់ៗ៖ អាមេរិកបារម្ភខ្លាំងពីការចាប់ខ្លួនអ្នកកាសែតលោក ម៉ិច ដារ៉ា
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ហ្ស៊ូ មីលឺ (Matthew Miller) ថ្លែងក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី០៨ ខែតុលា ថា អាមេរិកបារម្ភខ្លាំងពីការចាប់ខ្លួនអ្នកកាសែតលោក ម៉ិច ដារ៉ា។ លោកថាអាមេរិកបានបញ្ជាក់ច្បាស់ពីកង្វល់នេះប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ដោយគូសបញ្ជាក់ថាអ្នកកាសែតគួរតែអាចប្រកបវិជ្ជាជីវៈសារព័ត៌មានដោយមិនខ្លាចពីការសងសឹក៕
👉 ស្ដាប់ និងទស្សនាសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ៖ https://youtu.be/bYhtRojtwkY