រំលងទៅមាតិកាចម្បងក្រុមមេធាវីលោក កឹម សុខាស្នើចៅក្រម សុំពិនិត្យមើលចម្លើយរបស់លោក គង់ គាំ
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានស្នើសុំចៅក្រម ស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញ ដើម្បីថតចម្លងសំណុំរឿង និងពិនិត្យមើលចម្លើយរបស់លោក គង់ គាំ ដែលបានចូលបំភ្លឺនៅតុលាការក្នុងនាមជាសាក្សី កាលពីថ្ងៃទី ២៣ ខែមករា កន្លងមកនេះ។