វីដេអូ

ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃនៅតែ​ភិតភ័យ​ពី​សុវត្ថិភាព

2024-09-08

ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ នៅតែ​បារម្ភ​ពី​សុវត្ថិភាព​ដោយ​ភ័យ​ខ្លាច​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​បញ្ជូន​ពួកគាត់​ទៅ​ប្រទេស​កម្ពុជា​វិញ។ មន្ត្រី​សិទ្ធិ​មនុស្ស​ថា សកម្មជន​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ កំពុង​ជួប​ទុក្ខ​ផ្ទួន​ៗ​ដោយ​ពួកគាត់​ត្រូវ​រត់​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​គេច​ចេញ​ពី​ការ​ចាប់ខ្លួន​ហើយ​នោះ បែរ​ជា​ជួប​ទុក្ខ​ភ័យ​នៅ​ប្រទេស​ថៃ​បន្ត​ទៀត៕