ជនជាតិ​ដើម​ភាគ​តិចអះអាងថា ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​មណ្ឌលគិរី​បើក​ដំណើរការ​ឡើង​វិញ

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ស្រុក​កែវ ​សីមា ​ខេត្ត​មណ្ឌលគិរី ​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​ចិន​ ​រ៉ុង ​ឆេង​ ​កំពុង​ដំណើរការ​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស ​ឡើងវិញ​ ​ដោយ​មាន​សន្តិសុខ​យាម​យ៉ាង​តឹងរឹង ​បើ​ទោះបីជា​ក្រសួង​បាន​សម្រេច​ផ្អាក​អាជីវកម្ម​រ៉ែ​មាស​ទាំងអស់​នៅ​តំបន់​នោះ​ក្តី​។ ​អ្នកភូមិ​ចោទ​ថា​ ​ក្រុមហ៊ុន​នេះ​គឺ​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ស្លាប់​ពលរដ្ឋ​ជាច្រើន​នាក់​កន្លងទៅ​ ​និង​រាប់​រយ​នាក់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ​នៅ​គ្រា​បង្ហូរ​កាកសំណល់​គីមី ​ឬ​ ​ជាតិ​ហ្សានីត​ចូលក្នុង​ទឹក​អូរ​ធម្មជាតិ​។​