រំលងទៅមាតិកាចម្បងគណបក្សសង្គ្រោះជាតិ បដិសេធ មិនទទួលស្គាល់សភា និងរដ្ឋាភិបាលថ្មី អាណត្តិទី៦
គណបក្សសង្គ្រោះជាតិ បដិសេធជាថ្មីទៀត មិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាល អាណត្តិទី៦នេះ ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ។
សេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិនៅថ្ងៃទី ៦ ខែកញ្ញានេះ បង្ហាញថា រដ្ឋសភាឯកបក្សនេះ មិនឆ្លុះបញ្ចាំង ពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរឡើយ ហើយក៏មិនអាច ធ្វើជាតំណាងឲ្យពលរដ្ឋទាំងមូលបានឡើយ ដោយសារឆន្ទៈពលរដ្ឋជាងពាក់កណ្តាលប្រទេស ត្រូវបានបំបិទ។