វីដេអូ

អាជ្ញាធរក្រុងភ្នំពេញប្រើហិង្សា និងឃាត់ខ្លួនសកម្មជនដីធ្លីបឹងកក់ពីរនាក់ ពេលឃ្លាំមើលសវនាការលោក រ៉ុង ឈុន

2024-09-20

សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំម៉ី មានវ័យ៨៣ឆ្នាំ និងកូនស្រីម្នាក់គឺលោកស្រី អេង សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញបានឃាត់ខ្លួននៅព្រឹកថ្ងៃទី២០ ខែកញ្ញា ។ ការឃាត់ខ្លួននេះបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញបានដាក់រនាំងដែកបិទផ្លូវគ្រប់ច្រកល្ហកមិនឱ្យអ្នកគាំទ្រ ចូលឃ្លាំមើលសវនាការលោក រ៉ុង ឈុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះសន្តិសុខម្នាក់បានប្រើអំពើហិង្សាដោយរុញច្រានលោកស្រី ង៉ែត ឃុន និងកូនស្រីបណ្តាលឱ្យដួលបោកទៅថ្នល់ ហើយក៏រត់គេចខ្លួនបាត់ ដែលធ្វើឱ្យសកម្មជនទាំងនោះខឹងសម្បារ និងរិះគន់ អំពើហិង្សាពីសំណាក់សន្តិសុខរូបនេះថា ជាអំពើឃោរឃៅ រំលោភច្បាប់ និងបំពានលើស្ត្រីទន់ខ្សោយ ដែលគ្រាន់តែអនុវត្តសិទ្ធិរបស់ខ្លួនសន្តិវិធីរហូតដល់សមត្ថកិច្ចចាប់ខ្លួនពួកគាត់រុញបញ្ជូលក្នុងឡានដឹកចេញទៅបាត់។ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/court-rules-rongchhun-out-on-bail-but-imposes-stricter-conditions-09202024023110.html