វេទិកាអាស៊ីសេរី៖ តើការគិតពន្ធ ២០% នេះ នឹងប៉ះពាល់សេដ្ឋកិច្ចលើវិស័យណាខ្លះ?

នៅ​សល់​តែ​ ៥ថ្ងៃ​ទៀត​ទេ សហភាព​អឺរ៉ុប​នឹង​ចាប់​ផ្ដើម​គិត​ពន្ធ​ចំនួន​២០% លើ​ទំនិញ​គ្រប់​មុខ​របស់​កម្ពុជា​លើកលែង​តែ​អាវុធ ឬ​ហៅ​កាត់​ថា EBA។ បញ្ហា​នេះ ​អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ទោះបី​ជា​អឺរ៉ុប​យក​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា តែ​២០%ក្ដី​ តែ​ទំហំ​ប៉ះពាល់​វិញ គឺ​មាន​ទំហំ​ធំធេង ពិសេស​ទៅ​ក្រុម​កម្មករ​និយោជិក​ និង​អ្នក​ពាក់​ពាក់ព័ន្ធ​ដែល​មាន​ចំនួន​រហូត​ដល់​រាប់​លាន​នាក់។