វីដេអូ

ក្រុមប្រជាកសិករឡើងមក​តវ៉ានៅ​ភ្នំពេញ​​ ​ត្រូវអាជ្ញាធរ​គំរាមកំហែង​

2023-05-26

ក្រុមប្រជាកសិករមក​ពី​តាម​បណ្ដា​ខេត្ត បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី ​២៦ ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ឱ្យ​មាន​សេរីភាព​វិញ​។ ​ក្រុមប្រជាកសិករអះអាងថា អាជ្ញាធរមូលដ្ឋាន បាន​ដាក់ពង្រាយ​កម្លាំង​សមត្ថកិច្ច នៅ​តាម​ផ្ទះ​របស់​ពលរដ្ឋ និង​ស្ទាក់​នៅ​តាម​ផ្លូវ ដើម្បី​រារាំង​ និងគំរាមកំហែង​មិន​ឱ្យ​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បីប្តូរវេនគ្នា​ចូលរួម​ការ​តវ៉ា​នេះ​។