រោងចក្រចិនដែលលេចធ្លាយសារធាតុពុលចូលស្ទឹងសង្កែ មិនបានប្ដូរទីតាំងតាមកាលកំណត់ក្រសួងបរិស្ថាន

រោងចក្រផលិតឱសថដែលលេចធ្លាយសារធាតុពុលចូលទៅក្នុងទឹកស្ទឹងសង្កែ កាលពីខែសីហា នៅតែបន្តសកម្មភាពដំណើរការផលិតកម្មរបស់ខ្លួននៅទីតាំងដដែល និងមិនទាន់ស្ដារបរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រ តាមការបង្គាប់បញ្ជានិងកាលបរិច្ឆេទដែលក្រសួងបរិស្ថានបានកំណត់ឡើយ។ សកម្មជនបរិស្ថានបារម្ភថា ការពន្យារពេលប្ដូរទីតាំង នឹងបង្កផលប៉ះពាល់ដដែលៗ ទៅពលរដ្ឋ។