ក្រុម​ពលរដ្ឋ​រស់នៅ​បឹង​តា​មោក បន្ត​ចេញ​តវ៉ា​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការគំរាមកំហែង និង​ដោះស្រាយ​បញ្ហាដីធ្លី​

​ក្រុម​ពលរដ្ឋ​រងគ្រោះ​ជម្លោះដីធ្លី​រស់នៅ​បឹង​តា​មោក​ប្រមាណ ៤០​នាក់ បាន​នាំ​កូនចៅ​ចេញ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​លើក​បដា​សាជាថ្មី តាម​បណ្ដោយ​ផ្លូវ​១៥១ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​នៅ​រសៀល​ថ្ងៃទី​១៩ ខែមេសា ដើម្បី​ស្រែក​ទាមទារ​ដល់​អាជ្ញាធរ ឲ្យ​បញ្ឈប់​ការគំរាមកំហែង​ប្រើ​អំពើហិង្សា​លើ​ពលរដ្ឋ និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ងាក​មក​ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​សន្តិវិធី​។​ ​ការចេញ​តវ៉ា​ពលរដ្ឋ​ជាថ្មីទៀត​នេះ បន្ទាប់​ក្រុម​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា បាននាំគ្នា​មក​គំរាមកំហែង​ប្រជា​សហគមន៍​បឹង​តា​មោក​ឱ្យ​ទទួលយក​សំណង​តាម​គោលនយោបាយ​រដ្ឋាភិបាល តែ​ពលរដ្ឋ​អះអាងថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​រៀបចំ​ដោះដូរ​ដី​ឱ្យ​ពលរដ្ឋ​នេះ មិន​យុត្តិធម៌ និង​ផ្ដល់​តម្លៃ​ក្រោម​ទីផ្សារ​។​