វីដេអូ

កូនខ្មែរម្នាក់ទៀត ឈរឈ្មោះជាចៅសង្កាត់នៅក្រុងម៉េលប៊ន

2024-10-14

រដ្ឋវិចតូរីយ៉ា (Victoria ) ប្រទេសអូស្ត្រាលី (Australia) កំពុងរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥​ ខែតុលា។ យុវតីម្នាក់ដែលជាកូនស្រីរបស់គ្រួសារអតីតជនភៀសខ្លួនខ្មែរ គឺកញ្ញា អេនជេឡា ហូល (Angela Holl ) បានឈរឈ្មោះជាបេក្ខជនចៅសង្កាត់ នៅមណ្ឌលស្ព្រីងវែលខាងជើង (Springvale North)។ កញ្ញា អេនជេឡា ហូល ដែលបានបញ្ចប់បរិញ្ញាប័ត្រចំនួនពីរផ្នែកច្បាប់ និងពាណិជ្ជកម្ម និងមានបទពិសោធន៍ជាអ្នកវិភាគហិរញ្ញវត្ថុជាន់ខ្ពស់ក្នុងក្រុមហ៊ុនឯកជន មានក្តីសង្ឃឹមថា នឹងឈ្នះឆ្នោត ដើម្បីបម្រើសហគមន៍ និងកែប្រែសង្កាត់ស្ព្រីងវែលខាងជើង ឲ្យកាន់តែមានសោភ័ណភាព និងសុវត្ថិភាពជាងមុន។ ជាបន្តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងលោក ថា ថៃ និងកញ្ញា អេនជេឡា ហូល ដូចតទៅ!