វីដេអូ
ឪ និងកូននាយករដ្ឋមន្ត្រី បញ្ចេញសារច្របូកច្របល់រឿងការវិនិយោគសាងសង់ព្រែកជីកហ្វូណន
2024-08-08
ឪពុក និងកូននាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងបញ្ចេញសារច្របូកច្របល់ជុំវិញរឿងរ៉ាវការវិនិយោគលើការសាងសង់ព្រែកជីកហ្វូណនដ៏ចម្រូងចម្រាស។ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី០៧ ខែសីហា ថាព្រែកជីកនេះ នឹងត្រូវបានសាងសង់ឡើងដោយការបណ្តាក់ទុនក្នុងស្រុកទាំងស្រុង។ ក៏ប៉ុន្តែ មុននេះ២ថ្ងៃ លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមហ៊ុនចិន CRBC មានចំណែកបណ្តាក់ទុនវិនិយោគ ៤៩% ចំណែក ៥១% ទៀតជាការវិនិយោគក្នុងស្រុក។