រំលងទៅមាតិកាចម្បងយោធាបាញ់ប្រជាពលរដ្ឋម្នាក់ឱ្យរងគ្រោះនៅ ខេត្តកណ្តាល
យោធាមួយក្រុមបានបាញ់គ្រាប់កាំភ្លើងពិត ទៅលើក្រុមប្រជាពលរដ្ឋ ក្នុងទំនាស់ដីធ្លីមួយកន្លែងនៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា។ ហេតុការណ៍នេះ បានបណ្តាលឱ្យពលរដ្ឋរងរបួសធ្ងន់ និងត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់។
ក្រុមសិទ្ធិមនុស្សថ្កោលទោសការបាញ់ប្រហារលើពលរដ្ឋនេះ។ រហូតមកដល់យប់ថ្ងៃទី ០៣ ខែមិថុនា អ្នកនាំពាក្យកងទ័ពជើងគោក និងកងរាជអាវុធហត្ថ មិនអាចប្រាប់បានថា តើហ្វូងទាហានដែលបានបាញ់ស្រោចទៅលើប្រជាពលរដ្ឋនោះ មកពីអង្គភាពយោធាណាមួយនៅឡើយទេ។
លោកជី វីតា រាយការណ៍អំពីរឿងនេះ ៖