សកម្មជន​មាតា​ធម្មជាតិ​ប្ដេជ្ញា​បន្ត​ការងារ​បរិស្ថាន ក្រោយ​បាន​នៅ​ក្រៅ​ឃុំ

សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២រូប ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ ក្រោយ​ពេល​ពួក​គេ​ជាប់​ពន្ធនាគារ អស់​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​។ សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប អះអាង​ដូច​គ្នា​ថា​នឹង​បន្ត​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ជា​បន្ត​ទៀត​ ដោយ​មិន​រា​ថយ​ឡើយ។