រំលងទៅមាតិកាចម្បងលោក ហ៊ុន សែន តែងតាំងឧក្រិដ្ឋជនចិនជាទីប្រឹក្សា
ឧក្រិដ្ឋជនចិនម្នាក់ដែលជាប់ឈ្មោះថា ជាអ្នករកស៊ីបនល្បែងអនឡាញឆ្លងដែនខុសច្បាប់ត្រូវបានប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តាំងតែងឱ្យជាទីប្រឹក្សារបស់លោក។ មន្ត្រីគណបក្សប្រឆាំងថា ការតែងតាំងលោក ចេន ហ្ស៊ី (Chen Zhi) ជាទីប្រឹក្សា នឹងធ្វើឱ្យកម្ពុជាសម្បូរទៅដោយអំពើពុករលួយ អំពើនិទ្ទណ្ឌភាព និងមិនអាចជួយដោះស្រាយបញ្ហាប្រឈមបានឡើយ ខណៈ លោក ចេន ហ្ស៊ី ត្រូវតុលាការប្រទេសចិនរកឃើញថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបនល្បែងអនឡាញ (Online) ខុសច្បាប់។