ផលប៉ះសុខភាព បង្ក​ដោយសារស្រាស និងស្រាថ្នាំ ផលិតក្នុងសហគមន៍ជនបទ

ករណី​មនុស្ស​ពុល​ស្រា​ស និង​ស្រាថ្នាំ​បុរាណ​ រហូត​ដល់​ស្លាប់ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នំា។ នៅ​ខែឧសភានេះ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស ២២នាក់ស្លាប់ និង ច្រើន​នាក់​ទៀត​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​តែ​ពុល​ស្រា​ស។ លោក សេក បណ្ឌិត សម្ភាស​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង និងឱសថការីពីប្រទេសអូស្ត្រាលី លោក លឹម សួរ អំពី​បញ្ហា​នេះ​ដូចតទៅ៖