វីដេអូ

សាលាឧទ្ធរណ៍បដិសេធសំណើមេធាវីលោក កឹម សុខា ស្នើសុំឱ្យកោះហៅសមត្ថកិច្ចមកសួរដេញដោល

2024-05-23

សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ខកចិត្តដែលប្រធានក្រុមប្រឹក្សា សាលាឧទ្ធរណ៍ បដិសេធសំណើរបស់ពួកគាត់ ដែលបានស្នើសុំឱ្យកោះហៅមន្ត្រី នគរបាលមកសួរដេញដោល។ ការបដិសេធនេះ ដោយចៅក្រមលើកហេតុផលថា ការសួរដេញដោលមន្ត្រីនគរបាលយុត្តិធម៌ គួរធ្វើនៅដំណាក់ការចៅក្រមស៊ើបសួរ មិនមែនធ្វើនៅដំណាក់ការចៅក្រមជំនុំជម្រះនោះទេ។