វេជ្ជបណ្ឌិត អ៊ូច វុទ្ធី រិះគន់ការអនុញ្ញាតឱ្យប្រើថ្នាំបុរាណចិន សម្រាប់អ្នកជំងឺកូវីដ១៩

អ្នក​ជំនាញ​​វេជ្ជ​សាស្រ្ត​ ទាម​ទារ​​រដ្ឋា​ភិបាល​ពន្យល់​ពី​ការ​ប្រើ​ប្រាស់​ឱសថបុណ​ចិន​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​នូវ​សុវត្ថិ​ភាព ប្រសិទ្ធ​ភាព​ដល់​អ្នកមាន​ជំងឺ​Covid-19 និង​គោរព​តាម​គោល​ការណ៍​​វេជ្ជ​សាស្រ្ត។ ការ​លើក​ឡើងនេះ​បន្ទាប់​ពី​រដ្ឋា​ភិបាល​អនុញ្ញាតិ​ឱ្យ​ប្រើ​ប្រាស់​ឱសថ​បុរណ​ចិន​នេះ ដោយ​មិនបានបក​ស្រាយ​ឱ្យ​បាន​ពេញ​លេញ​នូវ​ការ​ប្រើ​ប្រាស់ ដែល​មហាជន​កំពុង​មានមន្ទិល​ជុំវិញ​ប្រសិទ្ធ​ភាព និង​ផល​ប៉ះ​ពាល់​របស់​ឱសថ​បុរាណ​ទំនើប​នេះ ខណៈ​ចំនួន​អ្នក​ជំងឺ​កូវីដ​១៩ និង​​​អ្នក​​ស្លាប់​​ដោយ​​​សារ​​ជំងឺ​កូវីដ​​១៩ បន្ត​កើន​​ឡើង​ខ្ពស់​ឥត​ថម​ថយ។ លោក សេក បណ្ឌិត សម្ភាសវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ពន្យល់លម្អិតអំពីបញ្ហានេះ៖