អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ពីរ​រូប​សុំ​លោក ហ៊ុន សែន ធ្វើនយោបាយ​វិញ

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​លោក​សម រង្ស៊ី លោក​ គង់ គាំ និង​កូន ប្រុស​របស់​លោក​គឺលោក គង់ បូរ៉ា ដែល​ជា​អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ជា​ផ្លូវ​ការ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ លោក គង់ បូរ៉ា ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​យក​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ឡើង​វិញ​ហើយ។