វីដេអូ

ពលរដ្ឋមួយចំនួននៅតំបន់បី ខេត្តបាត់ដំបង ប្រើប្រាស់សម្ភារៈប្លាស្ទិកធ្វើកសិកម្ម បង្កទៅជាសំរាម

2024-03-27

ប្រជាកសិករមួយចំនួននៅតំបន់បី ក្បែរបឹងទន្លេសាប ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រើប្រាស់សម្ភារៈកសិកម្មផលិតពីប្លាស្ទិក ក្នុងបច្ចេកទេសដាំដុះបង្កបង្កើនផល។ ក៏ប៉ុន្តែសម្ភារៈទាំងនេះ បានបន្សល់ទុកនូវសំណល់ប្លាស្ទិកជាច្រើន ដែលកសិករមួយចំនួន មិនបានទុកដាក់ ឬដុតឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ កសិករមួយចំនួន បារម្ភថាសំណល់ប្លាស្ទិកទាំងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ផ្ទៃដីកសិកម្មទៅថ្ងៃខាងមុខ។